Tuesday, March 20, 2012

គំរោង​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​នៅ​តែ​បន្ត


បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ទាំង​ស្រុង​ពី​ភ្នំពេញ​ប៉ុស្តិ៍
យើង​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​លើ​កំហុស​អក្ខរាវិរុធ និង​អត្ថន័យ​នោះ​ទេ។
-------------------------------------------------------------------------------------------------------------------------------------------------



ដោយ​May Kunmakara 
Tuesday, 20 March 2012

មន្ត្រី​ជនខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា​​គំរោង​សាងសង់​ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ដែល​មាន​តម្លៃ​១ពាន់​លាន​ដុល្លា​នៅតែ​បន្តទោះ​បី​ជា​មាន​ការ​ចាប់​ខ្លួន​មនុស្ស​សំខាន់​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​លើ​គំរោង​នេះ​ក៏​ដោយ។

"ការ​ឌីហ្សាញ​ហើយ​និង​ប្លង់​នៃ​ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​ដាក់​ជូន​រដ្ឋាភិបាលហើយ​ការ​សាង​សង់​នឹង​ចាប់​ផ្តើម​យ៉ាង​ឆាប់​​ខែ​ក្រោយ"  លោក​តឹក រេត​សំរេច(Tek Reth Samrach)​ រដ្ឋលេខាធិការ​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តីព្រម​ទាំង​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ NSRIA បាន​បញ្ជាក់។

នាយក​ប្រតិបត្តិ​NSRIA Lee Tae-hwanនាពេល​ថ្មីៗ​នេះត្រូវ​បាន​កាត់​ទោស​អោយ​ជាប់​ពន្ឋធនាគារ​៧​ឆ្នាំ​ស​ម្រាប់​ទោស​កំហុស​ដែល​ទាក់ទង​នឹងការ​កេង​បន្លំ​ប្រាក់​កម្ចី​នៅ​ធនាគារ​Busan Savings Bank។

គំរោង​របស់NSRIA ជា​ការ​ចូលហ៊ុន​រវាង​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​២ Camco Airport Co Ltd និង Lees A&A Co Ltd។

ទ្រព្យ​របស់​Busan Savings Bank​ដែល​នៅ​ពី​ក្រោយ​គំរោង​វាល​យន្តហោះ និង គំរោង​អចលនទ្រព្យ​Camko​ ត្រុវ​បាន​បញ្ជូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដែល​ជា​របស់​រដ្ឋាភិបាល​កូរ៉េKorea Deposit Insurance Corporationឆ្នាំ​មុន នេះ​បើ​យោង​ទៅ​តាម​លោក Ernst Lee នៃ​Korea’s Financial Services Commission(គណកម្មការ​សេវាកម្ម​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កូរ៉េ)។

លោក​ Lee ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ទ្រព្យកខ្វក់​នៃ​ធនាគារ​នឹង​ត្រូវ​លក់​(( ((ហើយ​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់​( រវាង​ម្ចាស់​ហ៊ុន​​ត្រូវ​បាន​គេ​រាយការ​ថា​កំពុង​តែ​ធ្វើ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

បើ​ទោះ​បី​ជា​មាន​របាយការណ៍​ថា​មានការ​ក្លែង​បន្លំ​និង​ការ​បែក​ខ្ញែក​របស់​ធនាគារ​ក៏​ដោយ លោក​តឹក រេត​សំរេច(Tek Reth Samrach)​ នៅ​តែ​បញ្ជាក់​ថា​គំរោង​ព្រលាន​យន្តហោះ​នេះ​នៅ​តែ​បន្ត។

"ច្បាស់​ណាស់ ខ្ញុំ​លឺ​ថា​ពួក​គេ​មាន​បញ្ហា​ហិរញ្ញវត្ថុ​​ត្រូវ​ដោះ​ស្រាយ តែ​វា​ជា​រឿង​ផ្ទៃ​ក្នុង។ វា​មិន​មែន​ជា​បញ្ហា​របស់​គំរោង​  NSRIA ​នោះ​ទេ ដោយ​សារ​យើង​មាន​សេរីភាព​ក្នុង​ការ​ស្វែង​រក​ដៃគូ​វិនិយោគ​ថ្មី​ប្រសិន​បើ​ការ​រៀប​ចំ​បច្ចុប្បន្ន​បរាជ័យ។" លោក​តឹក រេត​សំរេច(Tek Reth Samrach)​ បាន​និយាយ។

"ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ពួក​គ​មិន​ទាន់​បាន​ផ្តល់​ដំណឹង​ពី​បញ្ហា​អ្វី​មួយ​ទេ ហើយ​ពួក​យើង​នៅ​តែកំពុង​បន្ត​គំរោង​មួយ​នេះ។" 
------------------------------------------------------------------------------------------------




Original Artical
May Kunmakara 
Tuesday, 20 March 2012
A senior government official has said construction on the US$1 billion airport project in Siem Reap was still on track despite the recent arrest of a key person in charge of the project.

Plans and designs for the New Siem Reap International Airport had been submitted to the government and construction was scheduled to begin as early as next month, Council of Ministers secretary of state and NSRIA Steering Committee chairman Tek Reth Samrach claimed.

NSRIA CEO Lee Tae-hwan was recently sentenced to seven years in prison for involvement with fraudulent loans at the Busan Savings Bank, local media reported.

The NSRIA project was a joint venture between two South Korean companies, Camco Airport Co Ltd and Lees A&A Co Ltd.

The assets of Busan Savings Bank, which backed the airport and the real estate mega-projectCamko City, were forwarded to the government-owned Korea Deposit Insurance Corporationlast year, according to Ernst Lee, at Korea’s Financial Services Commission.

The bank’s toxic assets would be sold off, Lee told the Post last December, and a legal battle between shareholders is reportedly being battled out in Phnom Penh courts.

Despite the reports of fraud and the dismantling of the bank, Tek Reth Samrach insisted plans for the airport would continue.

“Of course, I heard that they had some financial difficulties to deal with, but that’s an internal problem. This is not an issue for the NSRIA project, as we have the liberty of finding another partner if the current arrangement falls through,” Tek Reth Samrach said.

“However, at this point in time, they have not informed us of any issues, and we’re carrying on with the project as it is.” 


People who read this post also read :