Saturday, May 26, 2012

គម្រោងស្ពានអាកាសទី៣ ត្រៀមបើកការដ្ឋានសាងសង់

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ នេះ បានជួប ប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលំអិតលើគម្រោងស្ថាបនាស្ពានអាកាស ( flyover ) ស្ទឹងមានជ័យ ពាក់ព័ន្ធទៅនឹង ផលប៉ះពាល់នានាក្នុងការចាប់ផ្តើមអនុវត្តគម្រោងស្ថាបនានេះ ឲ្យស្របទៅតាមសភាពការណ៍វិវត្តន៍ថ្មីៗ ទៀតរបស់ រាជធានីភ្នំពេញ។ 




ក្នុងរបាយការណ៍របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន ឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១៨ ខ្នង (ក្នុងនោះ ៦៦ ខ្នងត្រូវប៉ះទាំងស្រុង ក្រៅពីនោះ គ្រាន់តែប៉ះយ៉ាប និងការីឡាតែប៉ុណ្ណោះ) បង្គោលភ្លើងអគ្គិសនីចំនួន ៣០ បង្គោល បង្គោលភ្លើងបំភ្លឺសាធារណៈចំនួន ៤១ បង្គោល ដើមឈើចំនួន ១៩ ដើម រួមទាំងបណ្តាញលូ បណ្តាញខ្សែកាប្លិ៍ ប្រៃសណីយ៍ ខ្សែកាបអុបទិក និងបំពង់ទឹកស្អាតរបស់រដ្ឋាករទឹក មួយចំនួនទៀត។ លោកប្រធានមន្ទីររូបនេះ បានបន្តទៀតថា ក្រៅពីការងារសម្រង់ផលប៉ះពាល់ខាងលើដូចបានពោលខាងលើនេះ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ ក៍បានខួងដីដើម្បីពិសោធន៍មើលលក្ខណៈមេកានិករបស់ដី ក្នុងការធ្វើគ្រឹះជម្រៅស្ពានបានរួច រាល់ផងដែរ។ 
បន្ទាប់មក ឯកឧត្តមអភិបាល មានប្រសាសសន៍ថា ស្ថានភាពចរាចរណ៍នៅចំណុចស្ពាន ស្ទឹងមានជ័យបច្ចុប្បន្ន កាន់មានសភាពយ៉ាប់យ៉ឺន ដោយសារកំណើនមធ្យោបាយ របស់ប្រជាពលរដ្ឋផង ហើយក៍ជាផ្លូវសំខាន់មួយ ដែលមានលំហូរចរាចរណ៍ពីខេត្តកណ្តាល និងខេត្តតាកែវផងនោះ ទើបចំណុចនេះមានការកកកុញយ៉ាងខ្លាំង។ ម៉្យាងវិញទៀត តាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលបានជម្រុញឲ្យសាលារាជធានីភ្នំពេញ អនុវត្តការងារនេះ ឲ្យបានលឿនជាទីបំផុត ទោះបីជាយើងនៅមានការមមាញឹកយ៉ាងណាក្តី ក៍ត្រូវជម្រុញការងារស្ថាបនាស្ពានអាកាសនេះ ឲ្យបានឆាប់រហ័ស។ ពិសេស ជំហានដំបូង គឺត្រូវដោះស្រាយផលប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រួមទាំងផលប៉ះពាល់ផ្សេងទៀតរបស់ស្ថាប័ន ផ្សេងទៀត ដោយត្រូវធ្វើយ៉ាងណាឲ្យបានម៉ត់ចត់ជាទីបំផុត។ ឯកឧត្តម អភិបាល បានបន្តទៀតថា ការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានជូនប្រជា ពលរដ្ឋគឺត្រូវធ្វើឲ្យបានល្អ និងម៉ឺងម៉ាត់ ជាទីបុំផុត ដោយអនុវត្តតាមនីតិវិធីច្បាប់ស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ការដោះស្រាយបណ្តាញទឹកស្អាត និងអគ្គិសនី ធ្វើយ៉ាងណាត្រូវជៀសវាងឲ្យបាន ដល់ការប៉ះពាល់​លើការ ប្រើប្រាស់របស់បងបងប្អូនប្រជាពលរដ្ឋ។ 
ជាកិច្ចបញ្ចប់ ឯកឧត្តម បានណែនាំ ដល់រដ្ឋបាលសាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ត្រូវរៀបចំកម្មវិធីឲ្យបានច្បាស់លាស់ ដើម្បីត្រៀមការសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ ពិសេស លើការងារ ដោះស្រាយផលប៉ះពាល់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ដោយគ្រោងនឹងចាប់ផ្តើមពី ខែមិថុនា ឆ្នាំ២០១២ នេះតទៅ។ បន្ទាប់ពីដំណើរការដោះស្រាយផលប៉ះពាល់នេះបានជាបណ្តើរៗហើយ សាលារាជធានី ភ្នំពេញ នឹងរៀបចំពីធីបើក ការដ្ឋានជាផ្លូវការនូវគម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ៕

ដក​ស្រង់​ចេញ ពី​គេហទំព័រ​សាលា​ក្រុង

Thursday, May 10, 2012

អាចនឹងមាន​ការរៀបចំ​ផែនការ​សង់ផ្លូវ​ក្រោមទន្លេ


ភ្នំពេញៈ ការកកស្ទះ​ចរាចរណ៍​កាន់តែ​ច្រើនឡើងៗ នៅតាម​ដងផ្លូវ និង​មហាវិថី​នានា នៃ​រាជធានី​ភ្នំពេញ អាចនាំឲ្យ​អ្នករៀបចំ​ផែនការ​ដឹកជញ្ជូន ចង់កសាងផ្លូវ​នៅក្រោម​ទន្លេសាប​។ នេះបើយោងតាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយនៅ​សប្តាហ៍នេះ​។
សេចក្តី​ប្រកាស ដែលត្រូវបាន​គេចាត់ទុកថា ជា​របស់​មន្រ្តី​មូលដ្ឋានម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះនេះ ត្រូវបាន​គេ​បង្ហោះ​កាលពី​ថ្ងៃ​ពុធ នៅលើ​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​។
សេចក្តី​ប្រកាសនេះ​បានសរសេរ​បន្តទៀត​ថា​៖ «​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស របស់​កម្ពុជា បានធ្វើឲ្យ​រាជធានី​ភ្នំពេញ​មមាញឹក​ជាងមុន​។ រាជធានី​នៅពេល​បច្ចុប្បន្ននេះ មាន​ប្រជាជន​ជិត ២លាន​នាក់​។ បញ្ហា​ចរាចរណ៍ កំពុងតែ​ស្មុគស្មាញ​»​។
ខណៈ​ដែលមិនមាន​ការរៀបរាប់​លម្អិត​បន្ថែមទៀត លើការកំណត់​ការសាងសង់ ឬ​កម្រិត​នៃ​ការគូរប្លង់ ផ្លូវ​ក្រោមដី ដែល​ពុំធ្លាប់​មាននៅ​កម្ពុជា​នោះ គំនិតនេះ បានកើតមាន បន្ទាប់ពី​ផ្លូវចូល​ក្រុងផ្សេងៗទៀត ព្យាយាម​កាត់បន្ថយការ​កកស្ទះ​ចរាចរណ៍​តាមរយៈ​ការកសាង​ស្ពាន​អាកាស​។
កាលពី​ចុងខែ​មេសា គណៈ​ប្រតិភូ​រាជធានី​ភ្នំពេញ​មួយក្រុម បាន​ធ្វើដំណើរ​ទៅប្រទេស​វៀតណាម ហើយ​បាន​មើលផ្លូវក្រោមដី ដែលមាន ៦ ខ្សែ កាត់ពី​ក្រោមទន្លេសាយហ្គន ក្នុង​ទីក្រុងហូជីមិញ​។
ប្រធាន​មន្ទីរ​សាធារណៈ រាជធានី​ភ្នំពេញ លោក សំ ពិសិដ្ឋ បានថ្លែង​នៅពេលនោះថា ផ្លូវក្រោម​ទន្លេសាប នៅរាជធានី​ភ្នំពេញ អាចជា​ផ្លូវ​មួយ​ទៀត ដើម្បីកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។
រាជធានី​ភ្នំពេញ​បច្ចុប្បន្ន មានស្ពាន​អាកាស​ចំនួន​ពីរ មួយ​នៅក្បាលថ្នល់ ស្ថិតក្នុង​ខណ្ឌ​មានជ័យ និង​មួយទៀត​នៅក្បែរ​មន្ទីរពេទ្យ​លោក សង្ឃ ស្ថិតក្នុង​ខណ្ឌ​ទួលគោក ដែល​ស្ពានអាកាស​ទាំងពីរនេះ បានជួយកាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង នូវការកកស្ទះ​ចរាចរណ៍ ដែល​តែងតែ​កកស្ទះ​ជាប្រចាំ​នៅក្នុង​តំបន់​ទាំងពីរនេះ​។ សាលា​រាជធានី ក៏មាន​គម្រោងសាងសង់​ស្ពានអាកាស​បន្ថែមទៀត នៅតាមផ្លូវ​បំបែក​មួយចំនួនផងដែរ​៕ NR

Monday, May 7, 2012

China Exim Bank to put $235m in steel, media

May Kunmakara 
Monday, 07 May 2012
----------------------------------------------------------------------------------------------

The Export-Import Bank of China (Exim Bank) planned to invest US$235 million in two Cambodian mega projects, one of which was the modernisation of a TV station that one analyst said might not be necessary given the country’s level of development.

During a meeting with Prime Minister Hun Sen on Friday, Exim Bank Vice President Zhu Xinqiang said the bank would look to invest in a steel refinery and a digital TV project, according to Hun Sen’s adviser Eang Sophallet.

“The first project, a digital TV station investment, the company will come to invest with a local, private-owned TV station to modernise the TV system [in Cambodia] digitally, with a phone and internet system,” Eang Sophallet said. “The second project is a steel refinery plant that will import raw material from abroad. [It would] supply Cambodia as well as the region.”

Hun Sen answered Zhu Xinqiang’s call for support on the projects, saying they were much needed in the country, according to Eang Sophallet.

A timeframe for the investments was not disclosed.

As Cambodia takes on more investment from China, analysts have noted the risks of reliance, especially in the media sector, on investment from surrounding countries.

“Any association coming from these authoritarian regimes is suspicious,” Lao Mong Hay, an independent political analyst, said of investment from China and Vietnam. “They could have an influence on our people.”

Lao Mong Hay stressed the importance of local investment in the media sector, and questioned Cambodia’s need for digital TV programming given the country’s current state of development.

In early February, the Cambodian government signed a loan package of $302 million with Exim Bank for road and irrigation projects, in addition to a $198.2 million loan received in August 2010.


To contact the reporter on this story: May Kunmakara atkunmakara.may@phnompenhpost.com

From:  http://www.phnompenhpost.com/index.php/2012050756004/Business/china-exim-bank-to-put-235m-in-steel-media.html